4/1/09

ប្រវត្តិសង្ខេបនិងស្នាព្រហស្ថរបស់អ្នកជាមគ្គុទេ្ទសក៍(ត)

ទី៥. ព្រះតេជគុណ សច្ចគុត្តោ ថាច់ គង់
(ព.ស.២២៥៥-២២៨០-គ.ស.១៧១១ ១៧៣៦)
ព្រះតេជគុណអង្គនេះ មានស្រុកកំណើតនៅភូមិស្វាយពក ។ ព្រះអង្គបានបានទទួលបន្តនូវ តំណែងជាព្រះឧបជ្ឈាយ៍ ក្នុងឆ្នាំថោះត្រីស័ក ព.ស.២២៥៥ គ.ស.១៧១១។ នៅក្នុងសម័យនោះ មានការខ្សត់ខ្សោយជាខ្លាំង ផ្នែកខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ប៉ុន្តែឈរនៅលើទស្សនៈដ៏រឹងមាំ របស់
ព្រះអង្គ និងរួមប្រស្រ័យជាមួយគណៈកម្មការវត្ត បានជម្រុញនូវការស្ថាបនា កសាងនិងបង្ករហេតុផល ព្រមទាំងស្វះស្វែងរកខ្ចីគម្ពីរពីនានាវត្តយកមកចារចម្លង ទុកក្នុងវត្តសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រតរៀងមក។
ម្យ៉ាងទៀត ព្រះអង្គបានបញ្ជាឲ្យបង្កើតផ្នែកខាងវិបស្សនាធុរៈរាល់វត្តនៅក្នុងចំណុះ
ឧបជ្ឈាយ៍។
ព្រះអង្គទ្រង់បានទទួលអនិច្ចធម្មនៅក្នុងឆ្នាំរោង អដ្ឋស័ក ព.ស.១១៨០ គ.ស.១៧៣៦។ ព្រះអង្គបានកាន់កាបនិងកសាងវត្តបានប ២៥ ឆ្នាំ។

ទី៦. ព្រះតេជគុណអគ្គធម្មោ គឹម កៅ
(ព.ស. ២២៨០-២៣០៣-គ.ស.១៧៣៦-១៧៥៩)
ព្រះតេជគុណអង្គនេះនៅភូមិស្វាយពក។ ព្រះអង្គបានទទួលភារៈជាចៅអធិការក្នុងឆ្នាំរោង
អដ្ឋស័ក ព.ស.២២៨០ គ.ស.១៧៣៦។ ក្នុងព្រះជន្មាយុបាន ៤១ ឆ្នាំ ព្រះអង្គបានទទួលបន្តនូវបេសកម្ម អំពីព្រះតេជគុណព្រះសព្វរហូតមក, ព្រះអង្គបានបំពេញភារជាចៅអធិការអស់រយៈ ២៣ ឆ្នាំ ដោយបានជួសជុល
វត្តអារាម ព្រមទាំងថែនូវសម្បត្តិ ប្រពៃណីមិនឲ្យបាត់បង់។ ចូលលមកដល់ឆ្នាំថោះ ឯកស័ក ព.ស. ២៣០៣ គ.ស.១៧៥៩ ព្រះអង្គក៏បានទទួលលាចាកសិក្ខាបទ។

ទី៧. ព្រះតេជគុណ ធម្មប្បិយោ គឹម ភាជន៍

(ព.ស.២៣០៣-២៣៣០ គ.ស.១៧៥៩-១៧៨៦)
ព្រះតេជគុណអង្គនេះ មានភូមិកំណើតនៅភូមិស្វាយពក, ព្រះអង្គបានទទួលឋានៈជាឧបជ្ឈាយ៍
ក្នុងឆ្នាំថោះ ឯកស័ក ព.ស.២៣០៣ គ.ស.១៧៥៩។
ព្រះអង្គបានកសាងក្នុងពុទ្ធសាសនា ទុកជាស្នាព្រះហស្ថខ្លះ ៗ ដូចតទៅ ៖
១. ទ្រង់បានជួសជុលព្រះវិហារ
២. កសាងកុដិ-សាលាព្រះវិហារ
៣. បានរៀបចំក្បួនគម្ពីរក្នុងវត្ត និងនានាវត្តក្នុងចំណុះឧបជ្ឈាយ៍។
ម្យ៉ាងទៀត ព្រះអង្គបានដឹកនាំពុទ្ធបរិស័ទ ឲ្យមានសាមគ្គី គោរពព្រះពុទ្ធសាសនា ដោយយកវិបស្សនា​ព្រះកម្មដ្ឋាន មកបង្រៀនជាការដឹកនាំ ។ ដោយសង្ខារជារបស់អនត្តា ពុំស្ថិសេ្ថរ ព្រះអង្គក៏ត្រូវម្ចុរាជ មកផ្តាច់ផ្តិលនូវជីវិតិន្រ្ទីយ៍ យកទៅក្នុងឆ្នាំមមី អដ្ឋស័ក ព.ស.២៣៣០ គ.ស.១៧៨៦។

No comments: