4/1/09

ប្រវត្តិសង្ខេបនិងស្នាព្រហស្ថរបស់អ្នកជាមគ្គុទេ្ទសក៍

ទី ១. ព្រះតេជគុណ បុទុមវង្សា ថាច់ ច័ន្ទ(ព.ស.២១១៣-២១៥៤ គ.ស.១៥៦៩-១៦១០)
ព្រះតេជគុណអង្គនេះ មានស្រុកកំណើតនៅកំពងក្តី បានបដិស្ឋាននៅឆ្នាំ ម្សាញ់ ឯកស័ក ព.ស. ២១១៣ គ.ស.១៥៦៩។
ក្នុងនាទីរបស់ព្រះអង្គ ជាព្រះចៅអធិការ ទ្រង់ប្រកបទៅដោយវិរិយភាពដ៏ខ្ពង់ខ្ពស់ ក្នុងការបំពេញនូវបេសកកម្មដ៏ធ្ងន់គឺ មានការដឹកនាំពុទ្ធបរិស័ទ ឲ្យដឹក-នាំដីចាក់បំពេញថ្លុក ត្រពាំង និងទីទំនាបឲ្យមានស្ថានភាពខ្ពស់ស្មើឡើវិញ។
នៅក្នុងសម័យនោះ ការកសាងជាតម្បូង ដូចជាព្រះវិហារ, កុដិ, សាលា។ល។ សុទ្ធតែអំពីឈើប្រក់ស្លឹកទាំងអស់។
ព្រះអង្គទ្រង់អនិច្ចធម្មនៅឆ្នាំ ច ទោសស័ក ព.ស.២១៥៤ គ.ស.១៦១០។

ទី ២. ព្រះតេជគុណធម្មវិរិយោ ថាច់ រស់(ព.ស.២១៥៤-២១៩៣ គ.ស.១៦១០-១៦៤៧)
ព្រះតេជគុណអង្គនេះ ភូមិកំណើតនៅស្រុកស្វាយពក បានឡើឋានៈជាចៅអធិការ ក្នុងក្នុង ឆ្នាំចទោស័ក ព.ស.២១៥៤ គ.ស.១៦១០។
ក្នុងពេលដែលព្រះអង្គ បានឡើងឋានៈជាព្រះចៅអធិការ ព្រះអង្គបានស្ថាបនា ជួសជុលនូវ កុដិ, សាលា, ព្រះវិហារ ព្រមទាំងកសាងនូវពិពិធភ័ណ្ឌ ផ្សេងៗជាច្រើន សំរាប់ប្រើប្រាស់ក្នុងវត្ត។
ព្រះអង្គទ្រង់បានអនិច្ចធម្មទៅនៅក្នុងឆ្នាំ ឆ្លូវ ឯកស័ក ព.ស.២១៩៣ គ.ស.១៦៤៩។

ទី ៣. ព្រះតេជគុណ កន្តធម្មោ ថាច់ ឈុន(ព.ស. ២១៩៣-២២២៥ គ.ស.១៦៨១-១៦៨១)
ព្រះតេជគុណអង្គនេះ មានស្រុកំណើតនៅភូមិស្វាយពក ឃុំកំពង់តារាជ និគមថ្កូវ ខេត្តព្រះត្រពាំង។ ក្រោយពេលដែលព្រះតេជគុណ ថាច់រស់ ទ្រង់បានអនិច្ចធម្មទៅ ព្រះអង្គក៏បាននិមន្តមកពីប្រទេសកម្ពុជាវិញ ហើយក៏បានទទួលបន្តនូវនាទីជាចៅអធិការតមក។
ព្រះអង្គបានកសាងនៅក្នុងវត្តខ្លះៗ ដូចតទៅ ៖
១. បានជួសជុលព្រះវិហារ ដោយបានជាវឈើយកមកធ្វើជាសសរ, ជញ្ជាំងធ្វើអំពីក្តារ, តម្បូលប្រក់ដោយក្តារបន្ទះ ធ្វើជាក្បឿង។
២. ព្រះអង្គទ្រង់បានពង្រីកនូវការសិក្សាទាំង ២ ផ្នែកគឺ គន្ថធុរៈ និង វិបស្សនាធុរៈ។
៣. ព្រះអង្គបានជាវភ្លេងពិណពាទ្យ ១ វង់ ពីប្រទេសកម្ពុជា។
៤. ព្រះអង្គបានកសាងរោងជាងមួយខ្នង ៦ស្វែងអំពីឈើ ។
លុះចំណេរតមកដល់ឆ្នាំរកា ត្រីស័ក ព.ស.១១១៥ គ.ស. ព្រះអង្គទ្រង់បាននិមន្តទៅប្រ ទេសកម្ពុជា ហើយក៏បានអនិច្ចធម្មឯប្រទេសកម្ពុជានោះទៅ។

ទី៤. ព្រះឧបជ្ឈាយ៍ថេរវិរិយោ ថាច់ កែវ
(ព.ស.២២២៥-២២៥៥ គ.ស.១៦៨១-១៧១១)
ព្រះឧបជ្ឈាយ៍ ថាច់ កែវ ព្រះអង្គទ្រង់បានឡើងឋានៈជាព្រះចៅអធិការក្នុងឆ្នាំរកា ត្រីស័ក ព.ស. ២២២៥ គ.ស.១៦៨១ ក្នុងព្រះជន្មាយុ ៣៧ វស្សា។
ស្រុកកំណើតនៅស្វាយពក។ ព្រះអង្គបានឡើងឋានៈជាឧបជ្ឈាយ៍ក្នងឆ្នាំរកា បញ្ចស័ក ព.ស.២២៣៧ គ.ស.១៦៩៣។
ព្រះអង្គទ្រង់បានបំពេញនូវភារៈជាឧបជ្ឈាយ៍ ដោយបានទុកជាស្នាព្រះហស្ថខ្លះ ៗ ក្នុងព្រះពុទ្ធសាសនា ៖
១. បញ្ជាឲ្យបើកសាលាបរៀនគ្រប់វត្ត ក្នុងចំណុះឧបជ្ឈាយ៍។
២. ទ្រង់បានពង្រីកផ្នែកខាងវិបស្សនាធុរៈរាល់វត្ត ដោយព្រះអង្គជាគ្រូប្រៀនប្រដៅផ្ទាល់។
៣. ទ្រង់បានកសាងឧបដ្ឋានសាលា ១ ខ្នង ៧ ល្វែង អំពីឈើប្រក់ក្បឿង។
ក្នុងគ្រាដែលព្រះអង្គនៅគ្រប់គ្រងវត្តអារាម ព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទ មានការសាមគ្គីគ្នាយ៉ាងស្អិតរមួត។
ព្រះអង្គទ្រង់លាចាក់សិក្ខាបទ នៅក្នុងឆ្នាំថោះ ត្រីស័ក ព.ស.២២៥៥ គ.ស.១៧១១។

No comments: